• 3275
    0

    បន្ទាប់ពី​ជួយ​ឲ្យ​បារាំងទទួលបានជ័យ​ជម្នះ និង​ក្លាយជាជើងឯកពានរង្វាន់បាល់ទាត់​ពិភពលោក World Cup 2018 នៅរុស្ស៊ី កីឡាករវ័យ ១៩ឆ្នាំ Kylian Mbappe បាន​បញ្ជាក់​ពី​ពាក្យ​ចចាមអារាម ជុំវិញ​ការ​ផ្លាស់ប្តូរទៅកាន់ក្លឹបយក្សនៅអេស្ប៉ាញ Real Madrid។ ចម្លើយរបស់​ម្ចាស់​ពានរង្វាន់ World Cup’s Young Player of the Tournament នេះ គឺគេនឹងបន្តនៅជាមួយក្លឹប​បារាំង Paris Saint- ...
  • 6276
    0

    ក្រោយពីបារាំង​បាន​ឈ្នះ​ពាន​រង្វាន់​ World Cup នៅ​ឆ្នាំ​១៩៩៨រួចមក​ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​របស់​គេ​ត្រូវ​បាន​រចនា​​ផ្កាយ​១យក​មក​ដាក់​ពីលើ​រូប​មាន់គក​ដែល​ជា​រូប​តំណាង​សហព័ន្ធ​របស់​ខ្លួន។ មាន​រឿង​មួយ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ដឹង​ទាក់​ទង​ទៅ​និង​ការ​ប្រកួត​ World Cup នៅ​ឆ្នាំ​នេះ​នាមុន​ពេល​បារាំង​ត្រូវ​ប៉ះ​គ្នា​ជា​មួយ​ក្រូអាត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​គឺ​ មាន​កីឡាករ​មួយ​ចំនួន​របស់​បារាំង​ដែល​ក្នុង​នោះ​មាន Mbappe និង Griezmann បាន​លួច​ពាក់​អាវ​មាន់​ពាក់​ផ្កាយ​ពីរ​មុន​ការ​ប្រកួត​ចូល​មក​ដល់​ទៅ​ទៀត តែ​ពួក​គេ​មិន​បាន​បញ្ចេញ​រូប​ភាព​នេះ​ជា​សាធារណៈ​ឡើយ។ មូលហេតុ​ដែល​ធ្វើ​អោយ​ពួក​គេ​ធ្វើ​បែប​នេះ​ក៏​ព្រោះ​តែ​គេ​ចង់​លើក​ទឹក​ចិត្ត​ខ្លួនឯង​ដើម្បី​ជួយ​អោយ​ក្រុម​បារាំង​ឈ្នះ​ជើង​ឯក​ពិភព​លោក​ជា​លើក​ទី​ពីរ។ ទី​បំផុត​ក្រុម​កីឡាករ​បាល់ទាត់​បារាំង​ក៏​ធ្វើ​បាន​សម្រេច​នូវ​ជោគ​ជ័យ​របស់​ផង​គេ គឺ​ជួយ​អោយ​ក្រុម​មាន់​គក​ប្រកួត​យក​ឈ្នះ​ក្រុម​អណ្តាត​ភ្លើង​ក្រូអាត​ដោយ​លទ្ធផល​៤-២។ រីឯ​អាវ​មាន់​ពាក់​ផ្កាយ​២​ដែល​ពួក​គេ​បាន​ពាក់​នៅ​មុន​នេះ​ក្លាយ​ជា​អាវ​ផ្លូវការ​របស់​ក្រុម​បារាំង​ចាប់​ពី​ពេល​នេះ​តទៅ។
  • 3675
    0

    ក្រុម​មាន់​គក​​បារាំង​បាន​ក្លាយជាម្ចាស់​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ FIFA World Cup 2018 បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ដោយ​លទ្ធផល​ ៤-២ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​រុស្ស៊ីកាលពីម្សិលមិញនាកីឡដ្ឋាន Luzhniki។ ៤គ្រាប់របស់ក្រុមរហស្សនាមមាន់គករកបានដោយការចូលទីខ្លួនឯងពី Mario Mandzukic និង ការស៊ុតរបស់ Antoine Griezmann, Paul Pogba រួមជាមួយ Kylian Mbappe។ ខណៈ២គ្រាប់របស់ក្រុមរហស្សនាមក្រឡាអុករកបានដោយ Ivan Perisic និង Mario ...
  • 7307
    0

    ការប្រកួតបាល់ទាត់ពានរង្វាន់ FIFA World Cup 2018 បានឈានចូលមកដល់វគ្គផ្តាច់ព្រ័តហើយនៅថ្ងៃនេះដោយក្រុមជម្រើសជាតិបារាំងនឹងត្រូវជួបជាមួយក្រុមជម្រើសជាតិក្រូអាតនាវេលាម៉ោង១០យប់ ដោយមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។ ដោយឡែក លោកស៊ីថូ ណាថាន់ ប្រធានផ្នែកនាយកដ្ឋានកីឡារបស់ CBS ហើយក៏ជាអ្នកអត្ថាធិប្បាយជំនួបខាងលើនេះ បានបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួន នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័តពានរង្វាន់បាល់ទាត់ពិភពលោកផងដែរ។ ធីករ​កីឡា​សម្បូរវោហារ​ចាក់ទឹកមិនលិចខាងលើបានប្រាប់មកកាន់ក្រុមការងារ MSR Sport ថា៖ “ការប្រកួតនេះ ...
  • 2490
    0

    ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីក ដណ្ដើមបានចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 កាលពីម្សិលមិញ ក្រោយពីយកឈ្នះក្រុមជម្រើសជាតិអង់គ្លេស។ ខ្សែការពារ Thomas Meunier ជាអ្នករកគ្រាប់បាល់បើកឆាកឲ្យក្រុមរហស្សនាមបិសាចក្រហមនៅនាទីទី៤ ខណៈខ្សែបម្រើ Eden Hazard បានបន្ថែម១គ្រាប់ទៀតនៅចុងម៉ោងវគ្គទី២ ជួយឲ្យបែលហ្ស៊ិកឈ្នះ២ទល់នឹង០តែម្តង។ គួរបញ្ជាក់ថា នេះ​ជាជ័យជម្នះ​លើក​ទី​២​របស់​​​បែលហ្ស៊ិក​លើ​​អង់គ្លេស​​ ​ក្នុង​ព្រឹត្តិការណ៍​ World Cup បន្ទាប់​ពី​ឈ្នះ​​១-០ លើក​ទី​១នៅវគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ G៕ ...
  • 2633
    0

    ទោះបីជាក្រុម​បាល់ទាត់ជម្រើសជាតិ​អង់គ្លេស មិន​អាចសម​តាមបំណង ក្នុងការនាំយក​ពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2018 មក​ផ្ទះវិញក៏ដោយ ប៉ុន្តែអ្នក​គាំទ្រអង់គ្លេសជាច្រើន​ពាន់នាក់ បាន​ចាត់ទុកថាអង់គ្លេសធ្វើបានល្អបំផុតហើយ។ អង់គ្លេស ២០១៨ ដែល​ប្រមូល​ផ្តុំដោយកីឡាករក្មេងៗ ភាគច្រើនវ័យក្រោម ២៥ឆ្នាំ និង​ដឹកនាំ​ដោយ​គ្រូបង្វឹកវ័យ ៤៧ឆ្នាំ លោក Gareth Southgate បានឡើងដល់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាលើកដំបូង គិតចាប់ពីឆ្នាំ ១៩៩០មក។ វាអាចជាភាពអាម៉ាស់បន្តិចសម្រាប់គ្រូបង្វឹក និងកីឡាករអង់គ្លេស ដែល​ត្រូវ​ចាញ់​ក្រូអាស៊ី ២ទល់នឹង១ ...
  • 2551
    0

    នៅយប់នេះ បែលហ្ស៊ិក និងអង់គ្លេស នឹង​ត្រូវជួបគ្នាជាថ្មី នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើម​ចំណាត់​ថ្នាក់លេខ ៣ ពីព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ពិភពលោក World Cup 2018 ដែលប្រទេសរុស្ស៊ី ធ្វើជាម្ចាស់ផ្ទះ។ ការពិត​ទៅក្រុមទាំង ២ ធ្លាប់​ជួបគ្នាម្តងហើយ ក្នុងវគ្គសន្សំពិន្ទុក្នុងពូល នាព្រឹត្តិការណ៍ World Cup នេះ ដោយកាលណោះ បែលហ្ស៊ិក បានប្រកួតឈ្នះ អង់គ្លេស ១ទល់នឹង ...
  • 3511
    0

    ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានឡើងវគ្គផ្តាច់ព្រ័ត្រ FIFFA World Cup 2018 ក្រោយយកឈ្នះ បែលហ្ស៊ិកដោយបាល់តែ១គ្រាប់គត់ នៅវគ្គ៤ក្រុមចុងក្រោយ កាលយប់មិញ។ ៤៥នាទីដំបូងនាទីលាន Saint Petersburg ក្រុមជម្រើសជាតិបែលហ្ស៊ិកបានបង្ហាញទម្រង់លេងយ៉ាងខ្លាំងធ្វើអោយបារាំងស្ទើរទប់ទល់ពុំរួច។ ពួកគេមានឱកាសស៊ុតជាច្រើនលើក តែមិនមានផ្លែផ្កានោះឡើយ។ យ៉ាងណាក្តី មកដល់វគ្គទី២ នាទី៥១ បារាំងបានផ្លាស់ប្តូរស្ថានការណ៍ ក្រោយរកគ្រាប់បាល់បាននាំមុខ ១-០ ដោយ Antoine Griezmann លើកពីជ្រុងខាងស្តាំ ...
  • 7527
    0

    ខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ចប់ការផ្ទេរពី Real Madrid ទៅកាន់ក្រុមសេះបង្កង់ Juventus ក្នុងតម្លៃ១០៥លានអឺរ៉ូ នេះបើតាមការបញ្ជាក់ជាផ្លូវការពីក្រុមរហស្សនាមអធិរាជសកាលពីម្សិលមិញ។ ក្រោយជួយឲ្យក្លឹបឈ្នះ​ជើងឯក​ក្របខណ្ឌ Champions League ចំនួន​៤​លើក​ មួយរយៈ​ចុងក្រោយ​នេះប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ហាក់​មាន​ទំនាក់ទំនង​មិនល្អ​ជាមួយនឹង​ប្រធាន​ក្លិប​លោក Florentino Perez​ ឡើយ។ ​ការផ្លាស់​មក​កាន់ Juventus ក្នុង​ក្របខណ្ឌ​កំពូល​អ៊ីតាលី របស់អតីត​សមាជិក Manchester United ក្នុងតម្លៃ​១០៥លានអឺរ៉ូ នឹង​បំបែក​កំណត់ត្រា​របស់ខ្សែប្រយុទ្ធ ...
  • 1999
    0

    សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលចង់ឱ្យលោក Tite នៅបន្តតួនាទីជាគ្រូបង្គោលរហូតដល់ចប់ FIFA World Cup 2022 ប្រេស៊ីលត្រូវបានទម្លាក់ពី FIFA World Cup 2018 ដោយបែលហ្ស៊ិកក្នុងវគ្គ៨ក្រុមចុងក្រោយក្ដី។ CBF នៅតែរក្សាទំនុកចិត្តលើគ្រូវ័យ៥៧ឆ្នាំដែលបានចាប់ផ្ដើមអាជីពបង្វឹកជម្រើសជាតិ២ឆ្នាំមុន និងបាននាំក្រុមជម្រុះមិនចាញ់សោះនិងក្លាយជាក្រុមទី១ដែលជម្រុះជាប់មករុស្ស៊ី។ លោក Tite មានពេលពីរបីថ្ងៃដើម្បីពិចារណាអំពីការសម្រេចចិត្ត តែលោកក៏មានចំណង់ដូចសហព័ន្ធដែរក្នុងការដឹកនាំក្រុមប្រកួត Copa America លើទឹកដីកំណើតរបស់ខ្លួននាពេលខាងមុខ៕