• 1829
    0

    សហព័ន្ធបាល់ទាត់អាហ្សង់ទីននឹងប្រកាសអំពីអនាគតជាមួយគ្រូបង្វឹក Jorge Sampaoli នៅចុងខែកក្កដានេះ ក្រោយពីក្រុមរហស្សនាមពពកសបានជ្រុះចេញពីព្រឹត្តិការណ៍ FIFA World Cup 2018 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ បុរស​សញ្ជាតិ​អាហ្សង់ទីន​ ចូល​កាន់​តំណែង​ជា​គ្រូ​បង្វឹក​កាល​ពី​ ខែ​ឧសភា ឆ្នាំ​មុន​ ជួយ​ក្រុម​បាន​កៅអី​ទៅ​លេង​ World Cup នៅ​រុស្ស៊ី​ និង​ឆ្លង​ផុត​វគ្គ​ចែក​ពូល។ រយៈ​ពេល​ជាង​១​ឆ្នាំ​មក​នេះ​លោក​ដឹកនាំ​ក្រុម​​បាន​១៥​ប្រកួត​ ឈ្នះ​៧​ប្រកួត​ ស្មើ​៤ និង​ចាញ់​៤លើក។ គួរបញ្ជាក់ថា បុរសវ័យ៥៨ឆ្នាំត្រូវ​មាន​ភារកិច្ច​មួយ​ទៀត​ដឹកនាំ​ក្រុមជម្រើសជាតិអាហ្សង់ទីន​អាយុ​ក្រោម​២០​ឆ្នាំ​ប្រកួត​ពាន​ក្នុង​ប្រទេស​អេស្ប៉ាញ​នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​។​​
  • 2309
    0

    ឪពុករបស់ Mesut Ozil បានជម្រុញឲ្យកូនខ្លួនឲ្យចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោយពីរូបគេបានទទួលរងនូវការរិះគន់ពីគ្រប់ទិសទី បន្ទាប់ពីក្រុមការពារជើងឯកបានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup ត្រឹមវគ្គចែកពូលតែប៉ុណ្ណោះ។ អតីតសមាជិក Werder Bremen និង Real Madrid ខាងលើបានត្រូវអ្នកគាំទ្រជាច្រើនរិះគន់យ៉ាងខ្លាំង ក្រោយពីរូបគេមិនបានជួយឲ្យក្រុមឡើងទៅវគ្គបន្ទាប់ ក្រោយពីចាញ់កូរ៉េខាងត្បូងយ៉ាងអាម៉ាស់មុខ នៅក្នុងប្រកួតចុងក្រោយនៅក្នុងវគ្គចែកពូល។ លោក Mustafa ដែលជាឪពុករបស់ Ozil បាននិយាយឲ្យដឹងថា៖ “បើលោកជា Ozil ...
  • 2443
    0

    កាលពីម្សិលមិញ អ្នកចាត់ការ Luis Enrique ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិអេស្ប៉ាញក្រោមកិច្ចសន្យា២ឆ្នាំ នេះបើយោងតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ។ អតីតគ្រូបង្ចឹក Roma, Celta Vigo និង​ FC Barcelona នឹងមកជំនួសតំណែងលោក Fernando Hierro ដែលបានចុះចេញពីតំណែងស្ដីទីកាលពីថ្ងៃអាទិត្យក្រោយអេស្ប៉ាញធ្លាក់ពី FIFA World Cup 2018 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ លោក Enrique បានទំនេរពីការងារតាំងពីខែមិថុនាឆ្នាំ២០១៧ ក្រោយពីចាកចេញពីក្រុមរហស្សនាមអ្នកមានបុណ្យ  ...
  • 4936
    0

      1. មហិច្ឆិតា​គ្រូបង្វឹកបារាំង លោក Didier Deschamps Didier Deschamps បាន​ចាប់​ផ្តើម​នាំបារាំង ចូល​ក្នុងការប្រកួតបាល់ទាត់ដណ្តើម​ពានរង្វាន់​ពិភពលោក World Cup 2018 ជាមួយ​នឹង​កិត្តិនាម​ល្អ ក្នុងចំណោម​ក្រុម​ដែលគេទទួលស្គាល់​ថាខ្លាំងផ្សេងទៀត ដូចជា អាល្លឺម៉ង់ អេស្ប៉ាញ និង​ប្រេស៊ីលជាដើម។ គ្រូបង្វឹកវ័យ ៤៩ឆ្នាំរូបនេះ បាន​នាំពន្លឺឲ្យក្រុម​ជម្រើសជាតិបារាំងជានិច្ច មិន​ដូចអ្វីដែល​អាល្លឺម៉ង់ អេស្ប៉ាញ ប្រេស៊ីល ព័រទុយហ្គាល់ ...
  • 5914
    0

    1. បច្ចេកទេសស៊ុតបាល់បញ្ជូលទីរបស់អង់គ្លេស «ទំរង់លេងរបស់ពួកគេ​ គឺគ្រោះថ្នាក់បំផុត។ គេមានកីឡាករ ដូចជា Harry Maguire, Harry Kane, John Stones និងកីឡាករដទៃទៀត ដែលខ្លាំងៗ។ យើងអាចមើលឃើញថា ពួកគេ​ធ្វើ​ការ​ព្រមទាំងតាមផ្នែកនីមួយៗ ចឹងហើយទើបគេអាចរកគ្រាប់បាល់បានច្រើន។ យើងត្រូវតែប្រយ័ត្នគ្រប់​ព័ត៌មានលម្អិតទាំងអស់ ហើយ​យើង​នឹង​ធ្វើឲ្យ​បានល្អជាងពេលដែល​យើងលេងជាមួយរុស្ស៊ី។» 2. កីឡាករ​អង់គ្លេស យល់​ចិត្ត​គ្នាបានច្រើនជាង កីឡាករជម្រើសជាតិអង់គ្លេស ដែលលេងនៅ World Cup ...
  • 3601
    0

    ខ្សែបម្រើ Fernandinho ទទួល​សារ​គំរាម​សម្លាប់​ក្រោយពីក្រុមជម្រើសជាតិប្រេស៊ីលចាញ់បែលហ្ស៊ិក២ទល់នឹង១នៅវគ្គ១៦ក្រុមចុងក្រោយធ្លាក់ចេញពីព្រឹត្តិការណ៍ FIFAI World Cup 2018។ ដោយឡែក សហព័ន្ធ​បាល់ទាត់​ប្រទេស​ប្រេស៊ីល​បាន​​ធ្វើការការពារនិងរិះគន់បក​​ទៅ​កាន់​​អ្នក​គាំទ្រ​ដែល​គំរាម​សម្លាប់​និង​រើស​អើង​ពូជសាសន៍​ដល់​ Fernandinho និង​ក្រុម​គ្រួសារផងដែរ។ សហព័ន្ធ​បាល់ទាត់​ប្រទេស​ប្រេស៊ីល​បាន​ចេញសេចក្តីថ្លែងការណ៍ថា៖ ” CBF មិន​​អាច​ទទួល​យក​ការ​វាយ​ប្រហារ​រើសអើង​ពូជសាសន៍​លើ Fernandinho និង​គ្រួសារ​បាន​ទេ។ បាល់ទាត់​គឺ​តំណាង​ឲ្យ​ការ​រួបរួម ពណ៌​សម្បុរ ភេទ វប្បធម៌​និង​មនុស្ស។ ពួក​យើង​នៅ​ជាមួយ​អ្នក។ ការ​រើស​អើង​ពូជសាសន៍​នឹង​មិន​​ទៅ​មុខ​ទេ”។ គួររំលឹកថា Fernandinho បាន​ភ្លាត់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង១គ្រាប់ដោយធ្វើឲ្យក្រុមជើងឯក៥សម័យជ្រុះចេញពីពានរង្វាន់បាល់ទាត់ពិភពលោក ក្រោយពីចាញ់បែលហ្ស៊ិក ២ទល់នឹង១នៅវគ្គ១៦ក្រុមចុងក្រោយនាកីឡដ្ឋាន ...
  • 5670
    0

    បន្ទាប់ពីការប្រកួត​កាលពីយប់មិញ អង់គ្លេស បានកក់​កៅអី សម្រាប់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយ​នឹង​ត្រូវជួបជាមួយក្រូអាស៊ី នៅថ្ងៃពុធខាងមុខ។ កីឡាករអ្នក​ចាំទីវ័យ ២៤ឆ្នាំរបស់អង់គ្លេស Jordan Pickford ត្រូវបាន​គេចាត់​ទុកថាជាវីរៈបុរស​ ក្នុងការ​ប្រកួត​យប់មិញ ហើយគេ​ក៏រំពឹងថា យុវជនម្នាក់នេះ នឹង​បង្កើត​អ្វីអស្ចារ្យ​សម្រាប់ការប្រកួតនាពេលខាងមុខ។ ក្នុងបទសម្ភាសន៍ពេលចប់ការប្រកួត Pickford បាននិយាយថា៖ «ខ្ញុំមិនទាន់កើតទេ កាលពេលដែលអង់គ្លេសឡើងវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។ យើង​តែងតែនិយាយថា យើង​នឹង​នាំគ្នាលេងមួយប្រកួ​តនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចហើយ​នឹង​បង្កើតប្រវត្តិសាស្ត្រ​មួយ​ដោយ​ខ្លួនយើង»។ ចំណែក​ប្រធានក្រុម​អង់គ្លេស Harry Kane ...
  • 2591
    0

    ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានកក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA World Cup 2018 ក្រោយពីយកឈ្នះស៊ុយអែត ២ទល់នឹង០ កាលពីម្សិលមិញនៅក្នុងកីឡដ្ឋាន Samara។ ខ្សែការពារ Harry Maguire គឺជាអ្នកតែតបញ្ចូលទីឲ្យក្រុមរហស្សនាមតោកំណាចនាំមុខ១គ្រាប់មុននៅនាទី៣០។ ដោយឡែកឈានចូលមកដល់វគ្គទី២នៅនាទី៥៩ ខ្សែបម្រើ Dele Alli ក៏បន្ថែមបានមួយគ្រាប់ទៀតឲ្យអង់គ្លេសឈ្នះស៊ុយអែត២គ្រាប់តែម្តង។ គួររំលឹកផងដែរថា ជ័យជម្នះបានជួយឲ្យក្រុមលោក Gareth Southgate ឡើងទៅកាន់វគ្គ១/២នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩០មកម្ល៉េះ។ ទស្សនាវីដេអូ៖
  • 3464
    0

    នៅព្រឹកមិញនេះ គេបានឃើញ Zlatan Ibrahimovic អតីត​កីឡាករជម្រើសជាតិស៊ុយអែត បបួល David Beckham អតីតកីឡាករជម្រើសជាតិអង់គ្លេស ភ្នាល់គ្នា សម្រាប់​ជំនួប​ ស៊ុយអែត ជាមួយអង់គ្លេស វគ្គ​ ៨ក្រុមចុងក្រោយ លើ​បណ្តាញ​សង្គម​ផ្លូវការរបស់គាត់។ ហើយភ្លាមៗ គេក៏ឃើញ David Beckham តបមកវិញ ដោយទទួលសំណើរភ្នាល់គ្នានោះ។ Ibrahimovic ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបបាល់ទាត់មួយនៅអាមេរិក បាន​សរសេរជាភាសាអង់គ្លេស លើ​ទំព័របណ្តាញសង្គម​របស់គាត់ ...
  • 2319
    0

    ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីក បានឆ្លងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៦មក ក្រោយឈ្នះប្រេស៊ីល ដោយ​លទ្ធផល ២ទល់នឹង១ ក្នុងជំនួបវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2018 នៅថ្ងៃសុក្រ​ ទី០៦ កក្កដា។ Fernandinho ធ្វើឲ្យបាល់ចូលទីខ្លួនឯង ក្រោយភ្លាត់ពីបាល់ជ្រុងលើកដោយ Nacer Chadli នៅនាទី១៣ ហើយ Kevin de Bruyne បន្ថែមបានមួយគ្រាប់ទៀតនៅនាទី៣១។ ដល់នាទី៧៦ទើប Renato ...